January 19, 2018

អតីតឥស្សរជនគណបក្សសង្គ្រោះជាតិ គួរចុះចូលជាមួយ គណបក្សប្រជាជន តាមព្រឹត្តិការណ៍នយោបាយបច្ចុប្បន្ន



(ដោយជូលាងហាក់)

ដូចសព្វដង អត្ថបទមួយនេះក៏ជាយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ។ តែបើពន្លឺគំនិតមានប្រភពមកពីព្រះរបស់ខ្ញុំគឺព្រះយេស៊ូវគ្រឹស្ទ
នោះព្រលឹងខ្ញុំក៏សូមអរព្រះគុណចំពោះទ្រង់ជាអនេក។  ខ្ញុំមើលឃើញពេលនេះថា វាជាការចាំបាច់ ចំពោះអតីតឥស្សរជន នៃ
គណបក្សសង្គ្រោះជាតិ ដែលកំពុងបែកខ្ញែកខ្ចាត់ខ្ចាយអស់ហើយនោះ គួរប្រើ(គំនិតថ្មី)ចុះចូលដោយសុទ្ធចិត្ត ជាមួយគណ
បក្សប្រជាជន ខណៈដែលសម្តេចហ៊ុនសែនកំពុងទទូចកោះហៅពួកអស់លោក ឱ្យចុះចូលជាមួយសម្តេច។  

នេះជាឱកាសល្អមួយ ក្នុងដំណើរលើកស្ទួយ ជួយសង្គ្រោះប្រទេសជាតិខ្មែរ ដូចដែលឈ្មោះគណបក្សអស់លោក មានអត្ថន័យ
នោះស្រាប់។ ក្នុងព្រឹត្តិការណ៍នយោបាយបច្ចុប្បន្នដ៏តានតឹង ពិបាករកដំណោះស្រាយរវាង(ខ្មែរនិងខ្មែរ) ខ្ញុំនៅមានជំនឿ
ជានិច្ចថា (ខ្មែរ) នៅតែអាចនិយាយពិភាក្សាគ្នាបាន ថ្វីបើកាតព្វកិច្ចនៃគណបក្សនយោបាយទាំងពីរ តម្រូវឱ្យមានការតស៊ូ
មតិរវាងភាគីទាំងសងខាង ដើម្បីផលប្រយោជន៌រួម សម្រាប់ប្រទេសជាតិនិងពលរដ្ឋខ្មែរទាំងនគរ។ ការតស៊ូមតិ គឺការមើល
ឃើញជ្រុងជ្រោយនៃបញ្ហាសង្គម ផ្សេងៗពីគ្នា។ ម្នាក់ឃើញអ៊ីចេះ ម្នាក់ឃើញអ៊ីចុះ ហើយយើងពិគ្រោះប្តូរយោបល់គ្នាអ៊ីចឹងទៅ។

សូមឱ្យមានបញ្ញាឆ្លាតវាងវៃ ហើយមានការប្រុងប្រយ័ត្នជានិច្ច ក្នុងល្បែងនយោបាយ។ ចៀសវាងការនិយាយពីអ្វីៗ ដែលបង្ករ
ឱ្យមានការខឹងសម្បារឈឺចាប់ដល់ឯកជនម្នាក់ៗ។ យើងធ្វើដូច្នេះ ព្រោះយើងស្គាល់កាលៈទេសៈនៃព្រឹត្តិការណ៍នយោបាយ ដ៏
តានតឹង។ តែគំនិតយើង គិតរំពៃពីដំណោះស្រាយចំពោះសុខទុក្ខរាស្ត្រជាទូទៅ និងផលប្រយោជន៍ប្រទេសជាតិយើង។ សូម
ជឿជាក់ថា ភាពល្អូកល្អឺននឹងគ្នា រវាងគូរបដិបក្ខក្នុងឆាកនយោបាយ នឹងនាំមកនូវសេចក្តីសុខរម្យនាដល់ជីវិតរាស្ត្រ។

ដូច្នេះពេលនេះ ខ្ញុំយល់ថា គួរអស់លោក, ដូចរូបថតខាងលើ, មេត្តាចុះចូលជាមួយបក្សប្រជាជនភ្លាមៗទៅ ដើម្បីបន្តកិច្ចការ
របស់អស់លោក ក្នុងឋានៈជាឥស្សរជនខ្មែរ បម្រើផលប្រយោជន៍រាស្ត្រជាបន្តទៅទៀត ទោះជាពេលហ្នឹង អស់លោក ត្រូវបាន
មជ្ឍដ្ឋានទូទៅស្គាល់ថា លោកលែងមានឈ្មោះជាអ្នកប្រឆាំងទៀតហើយក៏ដោយ។ ចំណុចសំខាន់គឺការបន្តបំពេញកិច្ចការ
ជួយជ្រោមជ្រែងរាស្ត្រ នៅគ្រប់ករណីនិងកាលៈទេសៈដែលពួកគាត់មានបញ្ហា។ ខ្ញុំក៏មើលឃើញភ្លាមៗដែរថា ត្រង់ចំណុចនេះ
អាចមានការលំបាក ព្រោះអស់លោកខ្វះឋាមពលនៃអំណាច ដើម្បីជួយរាស្ត្រ។ តែអស់លោកគួរបន្តការប្រើប្រាជ្ញានិងសំដី ជា
ការតស៊ូមតិ ដោយលើកយោបល់ច្បាស់លាស់ មកបង្ហាញគូរបដិបក្ខ។ ការព្យាយាមជារឿយៗនឹងបានលទ្ធផលល្អដល់រាស្ត្រ។

ក្នុងព្រឹត្តិការណ៍នយោបាយ, ទាំងនៅប្រទសលោកសេរី ទាំងប្រទេសកុម្មុយនិស្ត, គឺគេតែងតែមានការជជែកប្តូរយោបល់គ្នា
ជាទូទៅ ដែលយោបល់តែងតែមានការខ្វែងគ្នា ដោយការមើលឃើញបញ្ហានិងដំណោះស្រាយខុសគ្នា។ អ៊ីចឹងហើយដែលគេ
អាចមានជំរើសល្អ ដោយទទួលយកយោបល់ល្អមកប្រើសំរាប់អភិវឌ្ឍសង្គមជាតិ។ បើគ្មានគំនិតខ្វែង គឺមកពីគ្មានមនុស្ស
ដែលមានចក្ខុវិស័យវែងឆ្ងាយ មើលឃើញច្បាស់ទៅមុខ។ បដិវត្តន៍ដែលគ្មានចក្ខុវិស័យ គឺត្រូវរងគ្រោះដូចបដិវត្តន៍ប៉ុលពត។ 

យើងធ្វើនយោបាយដើម្បីអភិវឌ្ឍសង្គមជាតិ ហើយជួយដំណើរជីវិតរាស្ត្រឱ្យបានសុខសាន្តត្រជាក់ត្រជុំសម្បូរសប្បាយ។ ខ្ញុំមើល
ឃើញថា កាលបើអស់លោក ជាអតីតឥស្សរជនគណបក្សសង្គ្រោះជាតិ បានចុះចូលជាមួយគណបក្សសម្តេចហ៊ុនសែន ហើយ
ចាប់ផ្តើមរួមគំនិតគ្នាធ្វើការបំរើជាតិ - តស៊ូមតិ - ប្តូរយោបល់គ្នា ក្នុងករណីកិច្ចរបស់ខ្លួន - នោះអស់លោកអាចមានឱកាស
ជួយដល់អ្នកដែលត្រូវគេចាប់ដាក់គុកឯណោះផងដែរ។  ព្រោះថា សម្តេចហ៊ុនសែន - ឆ្នាំរោងស្រករខ្ញុំ - លោកចាស់គួរសមដែរ
ហើយនោះ នឹងលែងអីមានចិត្តធូរស្រាល ត្រជាក់ត្រជុំ ហើយលោកអាចជួយដោះលែងពួកអ្នកទោសទាំងនោះ ឱ្យពួកគេបាន
ទៅជួបជុំគ្រួសារគេវិញជាមិនខាន ដូចគ្រាមុនដែលសម្តេចលោកបានជួយឱ្យលោកសមរង្ស៊ីបានចូលស្រុក។ ហើយថ្មីៗនេះ លោកក៏បានជួយដោះលែងលោកហុងសុខហួរផងដែរ។ សុទ្ធតែជាសញ្ញាល្អខ្លះៗ ដូច្នេះដែលខ្ញុំមានជំនឿថា វាជាជំហានល្អដែល
ពេលនេះ អស់លោកទៅចុះចូលជាមួយគណបក្សប្រជាជន ចាប់ផ្តើមធ្វើការបំរើរាស្ត្រជាបន្តទៅទៀត។

ព្រឹត្តិការណ៍នយោបាយ ជាទូទៅ គឺតែងតែមានការវិវត្តន៍ផ្លាស់ប្តូរ ដើម្បីសិរីល្អរុងរឿងនៃប្រទេសជាតិ ហើយប្រជារាស្ត្រក៏បាន
សុខសាន្តត្រាណធូរស្បើយ។ ក្នុងសង្គមប្រជាធិបតេយ្យ ពួកឥស្សរជនមកពីគណបក្សនយោបាយផ្សេងៗ នៅតែមានសិទ្ធិអាច
ចេញចូល  ផ្លាស់ប្តូរបក្សនយោបាយរបស់ខ្លួនបាន តាមតម្លាភាពក្នុងចក្ខុវិស័យដែលខ្លួនមាន។ នេះជាជំហានធំ ឆ្ពោះទៅរក
ភាពចំរើនលូតលាស់ជាក់ស្តែង ដោយសារការអនុវត្តន៍តាមតម្លាភាពនៃចក្ខុវិស័យ ដែលគេអាចពន្យល់ដោយក្បោះក្បាយ។

សរុបសេចក្តីទៅ នេះជារឿងផលប្រយោជន៍រួម នៃប្រទេសជាតិយើងជាខ្មែរដែលក្រីក្រ។ ពេលនេះយើងប្រើគំនិត ចូលស្ទឹង
តាមបត់។ ក្រោយមក កាលដែលយើងអាចមានលទ្ធភាពធ្វើដំណើរផ្លូវកាត់ តាមផ្លូវគោកឬផ្លូវអាកាសបាន នោះយើង
នឹងធ្វើដំណើរតាមលទ្ធភាពនោះទៅ។ ប៉ុន្តែចំណុចសំខាន់ឥឡូវនេះ គឺអតីតឥស្សរជនគណបក្សសង្គ្រោះជាតិ ត្រូវចុះចូល ជា
មួយបក្សប្រជាជន ដើម្បីចាប់ផ្តើមធ្វើការងាររបស់ជាតិ ហើយបំពេញកាតព្វកិច្ចរបស់ខ្លួនដូចគ្រាមុន ក្នុងរូបភាពដដែល
ជាអ្នកតស៊ូមតិ ដើម្បីបណ្តុះបណ្តាលតម្លាភាពក្នុងចក្ខុវិស័យ ហើយអនុវត្តតម្លាភាពនោះក្នុងន័យជួយកសាងសង្គមជាតិ។ 

ចុងបញ្ចប់ ខ្ញុំជឿថាខ្មែរនៅតែមានគំនិតប្រុងប្រយ័ត្នជានិច្ចចំពោះកិត្តិយសនិងវាសនានៃអត្តសញ្ញាណជាតិ ដែលគ្រោះកាច
អាចនឹងដេញតាមយ៉ាងប្រកិត ព្រោះខ្មែរខ្សោយកម្លាំងគ្រប់បែបយ៉ាង។ គឺកម្លាំងគ្រប់បែបយ៉ាងនេះហើយ ដែលគេអាចប្រើ
ដើម្បីថែរក្សាសន្តិភាពប្រទេសជាតិនិងពិភពលោកទាំងមូល។ ជីវិតមនុស្សទន់ខ្សោយគឺជារឿយៗត្រូវធ្លាក់ជាប់ក្នុងអន្លង់នៃ
ទុក្ខវេទនា ឬក៏មហន្តរាយផងដែរ។ ខ្ញុំជឿទៀតថា ខ្មែរនៅតែនិយាយស្តាប់គ្នាបាន ទោះជាក្នុងករណីណាដែលមានភាព
ចម្រូងចម្រាស ក៏យើងនៅតែផ្តោតអារម្មណ៍លើផលប្រយោជន៍រួម របស់ប្រទេសជាតិជាធំ មានបញ្ហាបូរណភាពទឹកដីយើង
ជាដើម ដែលវាតម្រូវឱ្យខ្មែរទាំងអស់គ្នា ចេះថែរក្សាការពារកិត្តិយសនិងកេរ្តិ៍មរតកជាតិ សម្រាប់កូនខ្មែរគ្រប់ៗតំណ៕៚

17 comments:

thierry ou said...

គំនិតរបស់លោកគឺចង់អោយតំណាងរាស្ត្រគណបក្សសង្រ្គោះចូលរួមក្បត់ជាតិក្បត់ឆន្ទះរាស្ត្រហើយ។តំណាងរាស្ត្រគណបក្សប្រជាជនគ្មានអំណាចស្អីដើម្បីបំរើសេចក្តីត្រូវការរបស់ពលរដ្ឋខ្មែរទេ គឺបានតែហៃអើតាមតែមេប៉ុណ្ណឹង។

Chun Sokha said...

It is such a dumb advice .

Anonymous Anonymous said...

"ពេលនេះយើងប្រើគំនិត ចូលស្ទឹង
តាមបត់"

=Well...for the past 30 years AH kOOK Hun Cent Vietcong slave dictator has been playing the zero-sum game and now the game is catching up to the dictator! From here on there is no turning back and the Cambodia people must hold on to what they have achieved over the years base on democratic value. Cambodian people are fighting the entrenched one-party system that rule by a dictator that will never see the value of life, happiness, and freedom of the Cambodian people! The dictator politic of cutting the head, the tail, the buyout, the intimidation, the assassination, the imprisonment, and the exile of any Cambodian people is over!

Cambodian people must say no to the dictator otherwise the dictator will instruct his sons and all his officials to do the same because the Cambodian people will bend to the power of dictatorship, the corruption, the oppression...Cambodian people (Khmer) have the history dating back dating back to 4200 B.C. Is this all the Cambodian culture can produce a one-party system that rule by a dictator that belittle the Cambodian people as his little children?

Cambodian people must say no to dictatorship and one-party system!

O_O said...

WHO WISHES TO BLAME MR. HUN SEN MEAN DUMB TO THE KHMER 15M IN THE COUNTRY! WE NEED WISE WISDOM TO LEAD AND LET'S US KHMER PEOPLE UNDERSTANDING, IN THE LAST OVER 500YEARS WE DID LOST TO THE NEIGHBORS TOOK THE BRIGHT THEMSELVES. THE ART OF WAR: UNITED STATE, ISRAEL AND SWEEDZERLAND WE ARE NEED TO SAVE MOTHERLAND!

Leang Hak Chou said...

យើងទាំងអស់គ្នាជាទូទៅ, ខ្មែរក្នុងនិងក្រៅប្រទេស, បានដឹងឮមើលឃើញច្បាស់អស់ហើយថា គណបក្ស ប្រជាជន បានប្រព្រឹត្តអំពើខុសឆ្គងច្រើនបែបយ៉ាង ក្នុងអភិបាលកិច្ចរបស់ខ្លួន។ យើងជំទាស់ ហើយប្រឆាំង ចំពោះអភិបាលកិច្ច មិនត្រឹមត្រូវនេះ។ ប៉ុន្តែពេលនេះ គណបក្ស សង្គ្រោះជាតិ ដែលនៅសល់តែឈ្មោះ ក្នុងអារម្មណ៍ខ្មែររាល់គ្នានោះ ត្រូវបែកបាក់ ខ្ទេចខ្ទី ដូចដើមឈើ ដែលគេកាប់រំលើង ទាំងដើម ទាំងគល់ ដកទាំងឫស ចេញអស់ពីដីផងដែរ។

ដូច្នេះការដែលអតីតឥស្សរជន គណបក្សសង្គ្រោះជាតិ គួរចុះចូលជាមួយគណបក្សប្រជាជនពេលនេះ គឺពួកគេមិនមែន ទៅចូលរួម ចូលដៃចូលជើង ចូលក្បាល ប្រព្រឹត្តអំពើអាក្រក់ ជាមួយគេ ដែរនោះទេ។ តែជាការ ចូលទៅ ដើម្បីឱ្យឫស ដែលគេដកខ្ទេចខ្ទី បានចូលកប់ក្នុងដីទៅវិញ ហើយដែលវាអាច មានពន្លកថ្មី ដើមថ្មី ជាក្តីសង្ឃឹម ចំពោះដំណើរជីវិត ពលរដ្ឋខ្មែរទាំងនគរ។ ចំណុចសំខាន់ ក្នុងការចុះចូល នៃគណបក្ស សង្គ្រោះជាតិ ជាមួយបក្សប្រជាជន គឺដើម្បីពួកគេ(មានឱកាស) បំរើរាស្ត្រជាបន្ត ទៅទៀត។

ជាឱកាសដែលខ្ញុំ បានសរសេរថា ពួកគេនឹងចូលទៅ(តស៊ូមតិ) តែមិនមែនចូលទៅ ជាទីងមោង ចាំស្រែ ដែលគ្មានវិញ្ញាណ គ្មានបញ្ញាសោះ ឬជាមនុស្សអាក្រក់ ទៅប្រព្រឹត្តអំពើខុសឆ្គង ជាមួយ គេដែរ នោះទេ។ គឺការ(មានឱកាស) សម្រាប់ ការតស៊ូមតិនេះហើយ ដែលខ្ញុំមើលឃើញថា ពួកគេ គួរចូលទៅ ចាក់ឫស ចូលក្នុងដី ទោះជាដីនោះ ជាដីចម្ការ របស់គេក៏ដោយ។ ចរន្តនយោបាយ តែងមានការផ្លាស់ប្តូរ ជានិច្ច ពីលិចទៅកើត ពីឆ្វេងទៅស្តាំ។

បើឫសនៃគណបក្សសង្គ្រោះជាតិ ងាប់ដាច់ពូជ អស់ហើយនោះ គឺរាស្ត្រខ្មែរ ដែលត្រូវអស់សង្ឃឹម ព្រោះលែងមានអ្នកតស៊ូមតិ ខ្លាំងក្លាទៀតហើយ។ បើនឹងសង្ឃឹមលើ គណបក្សដទៃ ក៏គ្មានឋាមពល អ្វីសោះដែរ។ ត្រង់ចំណុច ហ្នឹងហើយ ដែលពួកអតីតឥស្សរជនគណបក្សសង្គ្រោះជាតិ គួរចុះចូល ជាមួយបក្សប្រជាជន ដើម្បីតស៊ូមតិ ឱ្យបានជាលទ្ធផលល្អ ដល់ផលប្រយោជន៍រាស្ត្រខ្មែរ។ ផលប្រយោជន៍ ប្រទេស គឺត្រូវតែធំជាង ផលប្រយោជន៍គណបក្ស។

យើងសង្ឃឹមថា អ្នកនយោបាយ ពីអតីតគណបក្ស សង្គ្រោះជាតិ នឹងឈ្វេងយល់ ច្បាស់លាស់ នូវស្ថានការណ៍នយោបាយ ដ៍យ៉ាប់យ៉ឺននេះ ហើយពួកគេ ត្រូវចេះបត់បែន ដោយប្រុងប្រយ័ត្ន តាមចរន្ត នៃស្ថានការណ៍នេះ។ ពេលនេះ ពួកគេគ្មានជម្រើសណា ក្រៅពីការចុះចូល ជាមួយ គណបក្ស ប្រជាជន ដើម្បីបន្តជីវិត នៃឫសរបស់បក្សនោះទេ។ ចំណុចសំខាន់ គឺរាស្ត្រខ្មែរ ទូទាំង ប្រទេសនឹងបានទទួល ផលប្រយោជន៍ ពីការតស៊ូមតិ នៃគណបក្សសង្គ្រោះជាតិ ដែលមានឱកាស ចូលទៅធ្វើកិច្ចការជាតិ តាមភារៈកិច្ចរបស់ខ្លួន។ សូមពិចារណាមើល រូបភាពទាំងស្រុង នៃស្ថានការណ៍ នយោបាយ (ជាក់ស្តែង) ហើយបូកសងគិតគូរតាមហ្នឹងទៅ ហើយសួរខ្លួនឯង ផងដែរថា តើយើងមានជម្រើសស្អីខ្លះ ក្នុងព្រឹត្តិការណ៍នយោបាយជាប់គាំងនេះ?

...


Kim Ea said...

Another coward advise popped up among an unrepentant politic again . Khmer have such kind of cowardice and lack of self confidence,just do politic of enjoying high ranking, much more fame and gain more money or recognition. If Khmer have a lot of idiotic self perpetual and thinking like this ,that why this Khmer nation never achieved any freedom as a free will of a nation , and plunged to the hand of foreign occupation or idealistic dominant from century to another. This nation unfortunately have more of personal egoism, altruism and self ambition, than other national in the region . No Khmer implored or adorable to their country or race than their personal well being . I respect your decision ,but stop cover your unpatriotic sentiment with a thin veil of idealistic ambiguity .

Koh Rong said...

Used to respect your comments/suggestions but not this one-Are you suggesting them to Join the Kbot Cheat CPP?-where is your mind, Mr Chou or Sweet? Please join the CNRM, now..

Anonymous Anonymous said...

Well...I do believe that the people will never know what is right unless they know what is wrong. The people will never know their true accomplishment unless they know the true defeat. It has been for more than 30 years now and especially the CNRP leaders and the Cambodian people have already known what is so wrong with the Cambodian political establishment that controlled by one dictator and the one-party system. The CNRP leaders and the Cambodian people also knew that they are being cast aside as throw away people who are subject to the intimidation, the assassination, the imprisonment, and the exile and their voice, their concerns, and their input in creating a better society for Cambodian people are falling on deaf ear. The dictator has unlimited support from communist China and communist Vietnam combining with the unlimited state resources including the court system, the military, the police, the third hand, the bong Thom and bong Touch group,...to hunt down the CNRP leaders and their supporters and the dictator will never stop unless all the CNRP and their supporters disappear from Cambodia. I believe there is a beginning and there is an end to everything and for the new years 2018 the one-party rule by dictator must come to an end and only democracy can bring Cambodian people together under the rule of law!

Leang Hak Chou said...

Anonymous;

Can you agree w/ me that the initial root cause of the downfall of CNRP was the poor leadership of that party? The CNRP had 55 senate seats and great chances to work side by side with the ruling party but the lack of wisdom had brought the CNRP members many of self-inflicted cases that eventually frightened the head of the party S.R. who also lacked courage to face-off the accusers and he escaped the fear he himself created. Now he is forming a movement which is to my mind a senseless lost cause. But that's me. And I wish him well of whatever he does for the benefit of his party.
...

Leang Hak Chou said...

Koh Rong;

Hope you also have read my explanation in this comment section. Thank you.

Samnang Bin said...

ឪកូនខ្មែរអើយ ! អើយកូនខ្មែរ !​ កូនខ្មែរទាំងឡាយ មិនបានដឺងថាអាឆ្កែរអត់កំណើតទាំង៥៥ក្បាលនោះដែលវាបានធំធាត់បានរស់រានមានជីវិតតាំងពីថ្ងៃទី២២កក្កដាឆ្នាំ២០១៤រហូតមកដល់ថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧មុននេះ(?) គឺមិនមែនអាមេចោរក្បត់ជាតិឈ្មោះអាហ៊ុនសែនវាបានជុះអាចម៌ទុកឧ្យច្រាស់ច្រំ ជារបបជាអាចម៌គីតជាទិកប្រាក់ អាឆ្កែទាំង៥៥ក្បាលនោះបានរបបជាអាចម៌ដុល្លារចំនួន២.៥០០ដុល្លារក្នុងមួយក្បាលៗ(?)​ព្រមទាំងអាហ៊ុនសែន វាបានធ្វើភ្នក់ភ្លើងមួយយ៉ាងធំដុតឧ្យក្លាយទៅជាផេះ(?)ទុកឧ្យអាឆ្កែរទាំង៥៥ក្បាលនេោះបានអាំងផេះយ៉ាងកក់ក្ដៅកុំឧ្យរងារ(?) ។  បានភ្នក់ផេះអាំងហើយ(?)នាំគ្នាទាំង៥៥ក្បាលស្រែកអើងកងយ៉ាងសប្បាយ (?) គ្មានគីតគូររិះរកមធ្យោបាយសមស្របមួយណាដែលអាចមានប្រសិទ្ធភាពដើម្បីរំដោះប្រទេសកម្ពុជាចេញពីកណ្ដាប់ដៃរបស់មេចោរហ៊ុនសែនម្ដងណាសោះឡើយ(?) គឺនាំគ្នាប្រមូលផ្ដុំនៅតែជុំវិញអាំងភ្នក់ភ្លើងអាំងផេះ(?) ជុះនឹងនោមក៏នៅតែក្បែរភ្នក់ផេះនោះធ្វើឧ្យបរិកាសនៅកន្លែងភ្នក់ភ្លើងនោះស្អុយគគ្រុកជានិច្ច(?) មានទាំងអាឆ្កែយ៉ាន់ឡាន(យ៉ែម ប៉ុញ្ញារិទ្ធ)ហ៊ាននាំឆ្កែញីទៅធីងមោងនៅចំពោះមុខអាសុនខអាំងផេះទាំង៥៥ក្បាលឯទៀតឧ្យមើលធ្វើវាហី(?) ។ នេះហើយគឺកំពូជអាសុនខអាំងផេះ(?) វាគ្មានធ្វើអ្វីកើតសម្រាប់រំដោះប្រជាជនខ្មែរឧ្យចេញរួចផុតពីរបបផ្ដាច់ការបស់អាមេចោរហ៊ុនសែនបានឡើយ (?) ។ មកដល់ពេលនេះទៅហើយ(?) តើអាឆ្កែរអាំងផេះទាំង៥៥ក្បាលនេះអាធ្វើអ្វិបានខ្លះ(?) ក្រៅតែពីជ្រែកជើងរត់នាំគ្នារត់ចេញក្រៅស្រុកបាទជើងសព្រាត(?) រកកន្លែងស្នាក់នៅសឹងតែមិនបានផង(?) មកអួតខ្លួនថាចង់បង្កើតម្ដងថាបង្កើតអ្នកប្រជាធិបតេយ្យ(?) ក្រោមកមិនបានរយៈពេលមួយចំអិនកំពិសផង(?) អាឆ្កែសមរង្ស៊ី វាថាវានិងបង្កើតៈ ចលនាសង្គ្រោះជាតិ (?)​ម្ដេចឡើយក៏នៅមានកូនខ្មែរផ្កាបមុខទៅជឿរអាឆ្កែសមរង្ស៊ីនេះយ៉ាងដូច្នេះ(?) ។​ កូនខ្មែររមិនដឹងថាអាឆ្កែអាំងផេះ ដូចជាអាឆ្កែនរោត្តម ប្ញណ្ណរិទ្អ, អាឆ្កែសម រង្ស៊ី នឹង អាឆ្កែកឹម សុខា​ ជាឆ្កែរបំរើដាច់ថ្លៃ របស់អាមេចោរហ៊ុន សែនទេ ឬ ??? ។ ​អាឆ្កែទាំងបួន(០៤)ក្បាលនេះ(?)​វាធ្វើជាឈ្លោះប្រកែកគ្នានេះ(?)ដើម្បិតែផលប្រយោជន៏ផ្ទាល់ខ្លួនវាតែក្នាក់ៗៗៗតែប៉ូណ្ណោះ ??? ៕

nelson Tav said...

សូមគោរពចំពោះមតិទាំងអស់ក្នុងការរកដំណោះស្រាយបញ្ហានយោបាយនៃប្រទេសរបស់យើង។​ ​​​
១-លោក​សម​រង្សីបានឡើងលើសមរភូមិក្នុងឆាកនយោបាយចំនួន២៥ឆ្នាំក៏ល្មមគ្រប់គ្រាន់ហើយពិចារណា
មើលថាខ្លួនបានជោកជ័យប៉ុណ្ណា?។ ការយកគណបក្សនយោបាយមួយមកធ្វើជាជំណាត់ខ្មាំងហើយខំ
ដាក់ឈ្មោះខ្លួនឯងជាម្ចាស់កម្មសិទ្ធិ រួចប្រាថ្នាថាក្នុងមួយជីវឹតនេះសុំធ្វើជានាយករដ្ឋមន្ត្រីម្តងក៏អស់
ចឹត្តដែរ។ អ្នកហែរហមស្មាក់ស្មោះបានខំជួយចូកជួយចែវដើម្បីអោយសំរេចបាននៅសុបិន្តនេះ តែជាអភ័ព្វក្រយៅគាត់មិនអណ្តែតប្រហែលជាខុសហុងស៊ុយឫរាសីលោកហ៊ុនសែនខ្ពស់ជាង​​សមរង្សី។ លោករង្សីនៅសល់មួយក្បាច់ទៀតជាចុងក្រោយគឺចលនាសង្គ្រោះជាតិ។ ប៉ុន្តែមើលទៅដូចជា
មិនមានប្រសិត្តិភាពទេ។ ទឹកនេះជាទឹកបង្ហើយបើមិនជោគជ័យទេលោករង្សីត្រូវតែព្យួរស្រោមដៃ
ហើយចូលនិវត្តិ។
២- ចំណែកលោកកិមសុខាត្រូវតែសុំអោយនៅក្រៅឃុំឫដោះលែងជាថ្នូរនឹងព្យួរមិនអោយធ្វើនយោបាយ
៥ឆ្នាំ។​
៣- ចំណែកអ្នកនយោបាយ១១៨នាក់ត្រូវសុំអោយរួចពីព្យួរសិទ្ធិនយោបាយ៥ឆ្នាំនេះ។ ព្រោះអ្នកទាំងនេះជាអ្នករងគ្រោះតែប៉ុណ្ណោះ។
៤- ឈ្មោះគណបក្សសង្គ្រោះជាតិអាចដូរទៅជាអ្វីទៀតក៏បាន អោយសមនិងពិរោះស្រដៀងទៅនិង
សង្គ្រោះជាតិក៏អាចយកបានដែរ។ ឈ្មោះមនុស្រគេអាចដូរបាន ឯបុគ្គលគេមិនអាចដូរបានឡើយ។ សង្គ្រោះជាតិ ប្រជារាស្រ្តខ្មែរបានកត់ទុកក្នុងបេះដូងរួចអស់ទៅហើយ ដូរទៅណាក៏ប្រជារាស្រ្តខ្មែរ
នៅតែតាមរកកូនសង្គ្រោះជាតិនេះដែរ។
៥- ជ្រើសរើសរកអ្នកនយោបាយជំនាន់ថ្មីម្នាក់ (New Generation)មកបង្កើតជាគណបក្សនយោបាយថ្មីមួយដោយមិនយកភ្លើងទៀនឫសិទ្ធិមនុស្រ្ត។
ការជ្រើសរើសបេក្ខជនតំណាងរាស្រ្តត្រូវយកយុវជនជំនាន់ក្រោយ៧០%។ អ្នកទាំងនេះត្រូវដាក់ពាក្យសុំឈរឈ្មោះហើយសម្ភាន៏ផ្ទាល់មាត់និងសរសេរពីចំណេះចេះដឹងទូទៅដោយ
មាន Panel មួយក្រុមចំរាញ់អោយ។ ការធ្វើបែបនេះគឺជៀសវាងការចូលតាមខ្សែរ។
៦- ចំពោះប្រាក់ឧប្បត្ថម្ភគឺប្រជារាស្រ្តខ្មែរនៅក្រៅប្រទេស ដែលធ្លាប់ធ្វើពីមុនមកមានប្រមានជឹត១លាន$និងប្រាក់នៅសល់ក្នុងបក្សនិងប្រាក់ទូរទស្សន៏មានចំនួនប្រហែលមួយលានដុល្លាទៀតជាដើមទុន។

គំនឹតនេះហ៊ុនសែនប្រហែលជាទទួលយកបានដើម្បីធ្វើអោយបរិយាកាសល្អជាងមុនដែលអាចប្រជារស្រ្តខ្មែរនិងអន្តរជាតិទទួលយកបាន។
សំណើរនេះហ៊ុនសែនមិនបាក់មុខបាក់មាត់ប៉ុន្មានទេ ហើយមិនខូចឈ្មោះជាបុរសខ្លាំងដែរ។ ហ៊ុនសែនអាចពិចារណាថាគាត់ឈ្នះលើលោករង្សីនិងកិមសុខាហើយ ដូច្នេះគាត់ពិចារណាថាគាត់អាច
ដាក់នាទីនាយករដ្ឋមន្ត្រីនេះទៅយុវជនជំនាន់ក្រោយដែលមានកូនគាត់ជាដើម។
និយាយរួមគឺយើងត្រូវប្រគល់វាសនាប្រទេសយើងទៅអោយយុវជនជំនានក្រោយទទួលខុសត្រូវម្តង។ អ្នកចាស់ៗគ្រាន់តែជាអ្នកអោយទឹកតែប៉ុណ្ណោះ។ នេះហើយជានយោបាយឈ្នះៗគឺខ្មែរជាអ្នកឈ្នះ។
អរគុណចំពោះការអានបទវិភាគដ៏វែងអន្លាយនេះ។

Chun Sokha said...
This comment has been removed by the author.
Chun Sokha said...

The UN and world community blamed CPP for creating new law and using corrupt Supreme Court to destroy CNRP but some Khmer people blamed CNRP for not being strong . Any democratic country in the world if the winning Party can create new law to destroy their political opponents like CPP does, they can stay in power forever no matter how strong the Opposition Party is .

sam said...


It sounds like some people want to please Hun Sen like Sihanouk did in 1993 when the former lost the election by creating two prime ministers in the spirit of national reconciliation.
Do they want to go back for another loop?
Some Khmer have short memories.

Anonymous Anonymous said...

To: Nelson Tav


Nice try. Sam Rainsy explained better than you as to why he puts the party in his name. It is funny how AH gook Hun Cent Vietcong slave dictator likes to hijack other people parties! Nonetheless... the dictator was never created or supported by the Cambodian people because Cambodian people voted out the dictator in 1993 and the only entities that still maintain the dictator in power are communist China and communist Vietnam! Cambodia is being raped by these two countries to advance their economic and political while Cambodian people stand to lose everything whether it is their freedom, their life, and their way of life!

Anonymous Anonymous said...

To: Leang Hak Chou

We both can agree or disagree but it is Sam Rainsy who make the decision that will affect the lives of millions of Cambodian people. I believe Sam Rainsy has put up a good fight and he won many fights against the dictator! But the dictator chose to fight dirty and the worst part the dictator deployed the court system, the military, and the police and the power of money which are under his control! The dictator even recruited foreign power such communist China and communist Vietnam to fight Sam Rainsy! The worst offend of all the dictator even changed Cambodian constitution to eliminate Sam Rainsy!

The dictator thinks that he is winning? In fact, the dictator never care about winning! the dictator care more about win-win! haha